khmer eng
  • ឯកឧត្តម សាយ បូរិន សមាជិកគណៈកម្មការទី៥ ព្រឹទ្ធសភា បានអញ្ជើញចូលរួមប្រារព្ធពិធីសូត្រមន្ដចម្រើនព្រះបរិត្ត ស្ដាប់ធម៌ទេសនា និងពិធីសម្ពោធកាត់ខ្សែបូរឆ្លងសមិទ្ធផលនានាក្នុងវត្ត អង្គកែវឧត្តម
     
    ចែករំលែក ៖

    នាថ្ងៃសៅរ៍២កើត ខែជេស្ឋ ឆ្នាំរោង ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សាយ បូរិន សមាជិកគណៈកម្មការទី៥ ព្រឹទ្ធសភា បានអញ្ជើញចូលរួមប្រារព្ធពិធីសូត្រមន្ដចម្រើនព្រះបរិត្ត ស្ដាប់ធម៌ទេសនាក្នុងកម្មវិធីបុណ្យឆ្លងសមិទ្ធផលនានាក្នុងវត្ត អង្គកែវឧត្តម (ហៅវត្តថ្មី)នៅភូមិថ្មី ឃុំថ្មី ស្រុកណ្ដាលស្ទឹង ខេត្តកណ្ដាល។
    លុះព្រឹកថ្ងៃអាទិត្យ៣កើត ខែឆ្នាំដដែល ត្រូវនឹងថ្ងៃទី០៩ ខែឆ្នាំដដែល ឯកឧត្តមបានអញ្ជើញទៅចូលរួមជាគណៈអធិបតីភាពក្នុងវត្តនេះម្ដងទៀតដើម្បីធ្វើពិធីសម្ពោធកាត់ខ្សែបូរឆ្លងសមិទ្ធផលនានាមាន៖ កុដិចំនួន០៣ខ្នង សួនឧទ្យានព្រះពុទ្ធបដិមា០៤អង្គ រោងបាយចំនួន០១ខ្នង ជាដើមក្នុងកម្មពិធីនេះឯកឧត្តមបានចំណាយថវិកាចំនួន ៨០០ដុល្លា សម្រាប់ចូលបុណ្យ និងទិញសម្ភារៈសិក្សា ថវិកាចែកជូនសិស្សានុសិស្សចំនួន១៣៨នាក់ និងប្រជាការពារចំនួន១០នាក់។
    ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៥


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក